របាយការណ៍អភិវឌ្ឍន៍មនុស្ស ឆ្នាំ ២០១៣

ការឈានឡើងនៃភូមិភាគខាងត្បូង ៈ វឌ្ឍនភាពមនុស្សក្នុងពិភពលោកចម្រុះ

Type: 
Global
2013 HDR - Khmer

ក្នុងអំឡុងពេលមានវិបត្តិហិរញ្ញវត្ថុឆ្នាំ ២០០៨-២០០៩ បណ្តាសេដ្ឋកិច្ចជឿនលឿនលែងរីកចម្រើនតទៅទៀត តែផ្ទុយទៅវិញ សេដ្ឋកិច្ច
បណ្តាប្រទេសកំពុងអភិវឌ្ឍន៍នៅតែបន្តលូតលាស់ ដែលនេះជាដំណើរវិវត្តន៍មួយពិភពលោកបានធ្វើការកត់សំគាល់ទុក។ ចាប់តាំងពី
ពេលនោះមក មានការធ្វើអត្ថាធិប្បាយជាច្រើនអំពីការឈានឡើងនៃភូមិភាគខាងត្បូង ដែលក្នុងពិភពប្រទេសកំពុងអភិវឌ្ឍន៍ ត្រូវបានគេ
ចាត់ទុកថាជាកិច្ចស្តារតុល្យភាពពិភពលោកឡើងវិញ (global rebalancing) ដែលគួរតែមានតាំងពីពេលយូរមកហើយ។ កិច្ចពិភាក្សា
ត្រង់នេះ កន្លងមក បានផ្តោតជាពិសេសតែទៅលើផលទុនក្នុងស្រុកសរុប (GDP) និងកំណើនពាណិជ្ជកម្មនៅក្នុងប្រទេសធំៗមួយចំនួន
តូចបុ៉ណ្ណោះ។ បុ៉នែ ្ត បចុ្ចប្បន្នមានតួអង្គពោរពេញដោយឌីណាមិករស់រវើកជាងនេះ កំពុងមានសកម្មភាពដែលពាក់ព័ន្ធប្រទេសចើ្រន និង
និន្នាការជ្រាលជ្រៅជាងមុន ជាមួយសក្តានុពលភាពឥទ្ធិពលទូលំទូលាយមកលើអាយុជីវិតប្រជាពលរដ្ឋសមធម៌សង្គម និងអភិបាលកិច្ច
តាមបែបប្រជាធិបតេយ្យនៅមូលដ្ឋាន និងនៅកម្រិតពិភពលោកផងដែរ។ ដូចដែលរបាយការណ៍នេះបង្ហាញស្រាប់ ការឈានឡើងនៃ
ភូមិភាគខាងត្បូង គឺជាលទ្ធផលនៃការវិនិយោគជាបន្តបន្ទាប់លើការអភិវឌ្ឍមនុស្ស និងសមិទ្ធផលនានា និងជាឱកាសមួយ ដើម្បីធ្វើឲ្យ
មានវឌឍ្ នភាពកានត់ ចែ នើ្រ ថមែ ទៀត លកាើ រអភវិ ឌឍ្ មនសុ ស្ សមប្រា ព់ ភិ ពលោកទាងំ មលូ ។ ការធឲើ្វ យ្ វឌឍ្ នភាពនះេ កយ្លា ជាតថភាព ទាមទារ
ឲ្យមានការធ្វើសេចក្តីសម្រេចនយោបាយប្រកបដោយការយល់ដឹងជាមុន និងភាពឈ្លាសវៃនៅកម្រិតពិភពលោក និងនៅថ្នាក់ជាតិ
ដោយផែក្អ លើមេរៀននានាខាងគោលនយោបាយ ដូចដែលវិភាគនៅកុ្នងរបាយការណ៍នេះ។